Share


កុំព្យូទ័រ និង operating system ដែលយើងប្រើប្រាស់ភាគច្រើនសព្វថ្ងៃជាប្រភេទ 32-bit or x86 ដែលកុំព្យូទ័រនេះអាចប្រើប្រាស់ RAM បានត្រឹមតែ3GB ប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកមានRAMច្រើនជាង 3GBហើយលោកអ្នកប្រើប្រាស់Windows Vista or 7 សូមធ្វើតាមវិធីខាងក្រោមដើម្បីពិនិត្រមើល

1. ចុចម៉ៅស្តាំលើ "Computer" ហើយជ្រើសរើស"Properties" បន្ទាប់មកលោកអ្នកនឹងឃើញផ្ទាំងខាងក្រោម

4gbdisable

នេះមានន័យថាលោកអ្នកបានដាក់RAM 4GBប៉ុន្តែWindowsអាចប្រើប្រាស់បានតែ 3GB ដោយសារតែការកំណត់ពីWindows 32-bit និង ផ្នែករឺង hardware។ ដើម្បីធ្វើអោយវាស្គាល់RAMច្រើនជាង3GB សូមធ្វើតាមវិធីខាងក្រោមដើម្បីកែឬ patch Windows Kernel:

ទាញយកកម្មវិធីខាងក្រោម

កែRAM សំរាប់ Windows 7 (2.1Mb)

កែRAM សំរាប់ Windows Vista (16Kb)

បន្ទាប់ពីទាញយក សូមដំណើរការ កម្មវិធីនោះ​ រួចហើលលោកអ្នកនឹងឃើញផ្ទាំងខាងក្រោម

4gb_3x

1. ចុចលើ "Patch" បាត់តុន
2. ចុចលើបាត់តុន ដូចក្នុងរូបលេខ 2 បន្ទាប់មកលោកអ្នកនឹងឃើញផ្ទាំងខ្មៅដូចរូបខាងក្រោម

4gb_1x

3. សូមរងចាំទាល់តែវាធ្វើការចប់ ហើយស្នើអោយលោកអ្នកចុច "Y" ដើម្បើយល់ព្រមអោយវាបិទនិងបើកកុំព្យូទ័រឡើងវិញ
4. សូមចុច"Y"
5. នៅពេល កុំព្យូទ័រចាប់ផ្តើមបើកឡើង (startup screen) សូមជ្រើសរើសជំរើសទីមួយ ដើម្បី ដំណើរការជាមួយ
6. ចុចម៉ៅស្តាំលើ "Computer" ហើយជ្រើសរើស "Properties" បន្ទាប់មកលោកអ្នកនឹងឃើញវិនដូអាចប្រើប្រាស់RAMបានច្រើនជាង 3GB

4gbenable

ចំនាំ វិធីសាស្ត្រនេះត្រូវបានផ្តល់ជូនជាសាធារណះ និងឥតគិតថ្លៃ  ហើយយើងខ្ញុំសង្ឃឹមថាវានឹងផ្តល់ជាអត្ថប្រយោជន៏ ប៉ុន្តែការទទួលខុសត្រូវទាំងឡាយគឺនៅ​លើអ្នកអនុវត្តន៏. យើងខ្ញុំបានសាកល្បងប្រើប្រាស់វិធីសាស្ត្រនេះ​ហើយ ដោយទទួលបានលទ្ធផលដូចការចង់បាន។

Subscribe for​ news update